តើមានអ្វីកើតឡើងនៅពេលអ្នកផ្ដល់សេវាធ្វើលើសពីម៉ោងអនុញ្ញាតរបស់ខ្លួន?

ប្រសិនបើអ្នកផ្ដល់សេវាព្យាយាមទាមទារម៉ោងនៅក្នុង OR PTC DCI លើសពីម៉ោងដែលពួកគេត្រូវបានអនុញ្ញាតឲ្យបំពេញការងារសម្រាប់អតិថិជនម្នាក់នៅក្នុងរយៈពេលទូទាត់ប្រាក់ (pay period) ពួកគេនឹងទទួលការព្រមានអំពីកំហុសសមតុល្យនៅសល់ដែលអនុញ្ញាត ហើយការបញ្ចូលនឹងត្រូវបានច្រានចោលដែលទាមទារឲ្យអ្នកផ្ដល់សេវាចាត់វិធានការបន្ថែមដើម្បីដោះស្រាយ និងទទួលបានប្រាក់ខែត្រឹមត្រូវ និងទាន់ពេលវេលា។

របៀបបង្ការកុំឲ្យការបញ្ចូលត្រូវបានច្រានចោលដោយសារកំហុសនេះ?

ដើម្បីបង្ការកុំឲ្យការបញ្ចូលត្រូវបានច្រានចោលដោយសារតែកំហុសនេះ អ្នកផ្ដល់សេវាគួរតែតាមដានសមតុល្យនៅសល់ និងប្រាកដថាខ្លួនមិនទាមទារលើសពីសមតុល្យនៅសល់របស់ខ្លួនឡើយ។ ទោះជាលើសពីម៉ោងអនុញ្ញាតមួយនាទីក៏បណ្ដាលឲ្យមានកំហុសដែរ។ ពួកគេអាចមើលឃើញសមតុល្យនៅសល់របស់ខ្លួននៅពេលកត់ម៉ោងចូលសម្រាប់ពេលជាក់ស្ដែង ឬនៅពេលបង្កើតប្រវត្តិបញ្ចូលរបស់អ្នក (មានបង្ហាញខាងក្រោម) ពួកគេក៏អាចមើលសមតុល្យនៅសល់របស់ខ្លួននៅពេលណាមួយនៅលើផតថលបណ្ដាញតាមរយៈ Authorizations Widget ផងដែរ។ មើលជំហានចាំបាច់ខាងក្រោមដើម្បីដាក់បញ្ជូនឡើងវិញសម្រាប់ប្រភេទវិធីសាស្រ្តបញ្ចូលនីមួយៗ។

តើកំហុសសមតុល្យនៅសល់ដែលអនុញ្ញាតមានលក្ខណៈដូចម្ដេចនៅលើកម្មវិធីទូរសព្ទហើយត្រូវដោះស្រាយវាដូចម្ដេច?

  1. នៅពេលកត់ម៉ោងចេញ អ្នកផ្ដល់សេវា ត្រូវចុច "Continue Clock Out (បន្តកត់ម៉ោងចេញ)" បំពេញការផ្ទៀងផ្ទាត់ម៉ោងចេញ និងពិនិត្យមើលឃ្លាបញ្ជាក់ (ម៉ោងពេលគឺត្រឹមត្រូវ។ ការក្លែងបន្លំអាចជាការក្លែងបន្លំ Medicaid)។
  2. នៅពេលចុច "Confirm Clock Out (បញ្ជាក់ម៉ោងចេញ)" ការព្រមាននឹងផុសឡើងដែលដាក់ថា "ការចុចរបស់អ្នកមានការបំពានមួយ ឬច្រើន និងមិនអាចរក្សាទុកបានទេ។ សូមពិនិត្យមើលការបំពានខាងក្រោមឡើងវិញ ហើយចុច "Cancel (បោះបង់)" ដើម្បីកែតម្រូវ ឬបោះបង់ការបញ្ចូលនេះ។" ការព្រមាននឹងបង្ហាញ "Authorization Remaining Balance" ពីនៅក្រោម "Business Rule Name (ឈ្មោះក្រមអាជីវកម្ម)" ដែលនឹងប្រាប់អ្នកថាអ្នកបញ្ចូលលើសម៉ោងអនុញ្ញាតរបស់អ្នកសម្រាប់រយៈពេលទូទាត់ប្រាក់នេះហើយ។ ខាងក្រោមនេះគឺជាប៊ូតុងដែលអានការបោះបង (Cancel)។ អ្នកផ្ដល់សេវាត្រូវតែ ចុច Cancel (បោះបង់)
  3. នៅពេលចុច "Cancel" ការព្រមានទីពីរនឹងផុសឡើងដែលមានសេចក្ដីថា " លេខសម្គាល់ (ID) ដែលបញ្ចូល [បញ្ចូលលេខសម្គាល់បញ្ចូល] ត្រូវបានច្រានចោល។" ខាងក្រោមការព្រមាននេះគឺជាប៊ូតុងបញ្ជាក់។ អ្នកផ្ដល់សេវាត្រូវតែ ចុច Confirm (បញ្ជាក់)
  4. ការចុចបញ្ជាក់នឹងនាំអ្នកផ្ដល់សេវាត្រឡប់ទៅកាន់ផ្ទាំងគ្រប់គ្រងរបស់ខ្លួនវិញ។ បន្ទាប់មក ការបញ្ចូលនឹងស្ថិតនៅក្នុងស្ថានភាពត្រូវច្រានចោល។ អ្នកផ្ដល់សេវានឹងមិនទទួលបានការទូទាត់ប្រាក់ឡើយសម្រាប់ការបញ្ចូលដែលត្រូវច្រានចោលនេះទេ។ អ្នកផ្ដល់សេវាត្រូវតែបង្កើតការបញ្ចូលប្រវត្តិពេលម៉ោង ដោយប្រើកូដមូលហេតុនៃអ្នកផ្ដល់សេវាផ្សេង (Provider-other) ដែលមិនលើសពីម៉ោងអនុញ្ញាតរបស់ខ្លួនឡើយ។

តើកំហុសសមតុល្យនៅសល់ដែលអនុញ្ញាតមានលក្ខណៈដូចម្ដេចនៅលើបណ្ដាញលើដី ហើយត្រូវដោះស្រាយវាដូចម្ដេច?

  1. នៅពេលកត់ម៉ោងចេញ អ្នកផ្ដល់សេវានឹងអនុវត្តតាមរបៀបដដែលដូចធម្មតា។ នេះរួមមានការបញ្ចូល SSN ចំនួនបួនខ្ទង់ចុងក្រោយ ការបញ្ចូល PIN របស់ខ្លួន ហើយចុច "yes" សម្រាប់ការបញ្ជាក់ទទួលស្គាល់ (ម៉ោងពេលគឺត្រឹមត្រូវ។ ការក្លែងបន្លំអាចជាការក្លែងបន្លំ Medicaid)។
  2. បន្ទាប់ពីចុច "Yes" 1 (មួយ) ដងដើម្បីបញ្ជាក់នូវឃ្លាបញ្ជាក់ទទួលស្គាល់ អ្នកផ្ដល់សេវានឹងឮឃ្លាថា "ការចុចនេះនឹងត្រូវបានច្រានចោល ពីព្រោះមិនមានឯកតា ឬប្រាក់គ្រប់គ្រាន់នៅលើការអនុញ្ញាតដើម្បីគាំទ្រការចុចនេះ។ សូមទាក់ទងអ្នកគ្រប់គ្រងរបស់អ្នក។ សូមអរគុណសម្រាប់ការហៅទូរសព្ទមកកាន់ប្រព័ន្ធ Oregon Provider Time Capture ។ សូមជម្រាបលា។" បន្ទាប់មកប្រព័ន្ធនឹងបិទការហៅទូរសព្ទ។ ការបញ្ចូលនឹងស្ថិតនៅក្នុងស្ថានភាពច្រានចោល និងមិនទទួលបានការទូទាត់ប្រាក់ឡើយ។ អ្នកផ្ដល់សេវាចាំបាច់ត្រូវបង្កើតប្រវត្តិចូលដែលមិនលើសពីម៉ោងអនុញ្ញាតដើម្បីទាមទារម៉ោងរបស់ខ្លួន។

តើកំហុសសមតុល្យនៅសល់ដែលអនុញ្ញាតមានលក្ខណៈដូចម្ដេចនៅលើផតថលបណ្ដាញ ហើយត្រូវដោះស្រាយវាដូចម្ដេច?

បន្ទាប់ពីបញ្ចូលព័ត៌មានទាំងអស់ដែលចំនួនម៉ោងដែលបានបញ្ចូលច្រើនជាងសមតុល្យនៅសល់ អ្នកផ្ដល់សេវាត្រូវចុច "Save (រក្សាទុក)"។ នៅពេលចុច "Save" ការព្រមាននឹងផុសឡើងដែលមានសេចក្ដីថា "ការចុចរបស់អ្នកមានការបំពានមួយ ឬច្រើន ហើយមិនអាចរក្សាទុកបានឡើយ។ សូមពិនិត្យមើលការបំពានខាងក្រោមឡើងវិញ ហើយចុច "Return (ត្រឡប់)" ដើម្បីកែតម្រូវ ឬបោះបង់ការបញ្ចូល។" ខាងក្រោម "Alert (ការព្រមាន)" ឈ្មោះបំពានក្រមអាជីវកម្មមួយ ឬច្រើនត្រូវបានបង្ហាញ។ នេះនឹងបង្ហាញអំពី Authorization Remaining Balance ។ ការចុច Return នឹងនាំអ្នកទៅកាន់អេក្រង់ "Add New Entry"ដែលអ្នកអាចកែម៉ោងចូលបាន ដើម្បីធ្វើឲ្យការបញ្ចូលនេះស្ថិតនៅក្នុងម៉ោងអនុញ្ញាត។


 

តើត្រូវធ្វើដូចម្ដេចប្រសិនបើកំហុសនេះផុសឡើងខណៈពេលធ្វើការបញ្ចូលតាមពេលជាក់ស្ដែង ហើយត្រូវដោះស្រាយវាដូចម្ដេច?

អ្នកផ្ដល់សេវាមើលឃើញកំហុសសមតុល្យនៅសល់ដែលអនុញ្ញាតនៅពេលបញ្ចូលតាមពេលជាក់ស្ដែង ពួកគេចាំបាច់ត្រូវបង្កើតប្រវត្តិចូលដោយប្រើកូដមូលហេតុនៃអ្នកផ្ដល់សេវា-ផ្សេង (Provider-other) ដែលមិនលើពីសមតុល្យនៅសល់របស់ខ្លួនឡើយ។ សមតុល្យនៅសល់ មានន័យថាចំនួនម៉ោងក្រៅពីចំនួនម៉ោងអនុញ្ញាតសរុបរបស់ខ្លួនដែលពួកគេមិនបានទាមទារ។ នៅលើផតថលបណ្ដាញ នេះគេហៅថា "សមតុល្យដែលមាន (Available Balance)"។

ដើម្បីស្វែងយល់អំពីសមតុល្យដែលមាននៅលើផតថលបណ្ដាញ៖

  1. បន្ទាប់ពីអ្នកផ្ដល់សេវាបើកចូលក្នុងផតថលបណ្ដាញ ពួកគេនឹងស្ថិតនៅលើគេហទំព័រ ឬផ្ទាំងគ្រប់គ្រងរបស់ខ្លួន។ រំកិលចុះក្រោមដើម្បីមើល "ការអនុញ្ញាត (Authorizations)" នៅផ្នែកកណ្ដាលនៃទំព័រនេះ។ នេះគេហៅថា Authorizations Widget។
  2. ចាប់ផ្ដើមវាយឈ្មោះអតិថិជននៅក្នុងប្រឡោះ "Type Client Name (វាយឈ្មោះអតិថិជន)"។ នៅពេលវាយបាន 3 ឬច្រើនតួ បញ្ជីទម្លាក់ចុះនឹងផុសឡើង។ ជ្រើសរើសឈ្មោះអតិថិជនពីបញ្ជីទម្លាក់ចុះនេះ។
  3. ចុចប្រឡោះ " Date of Service (កាលបរិច្ឆេទផ្ដល់សេវា"។ នៅលើប្រតិទិន ចូរជ្រើសរើសកាលបរិច្ឆេទនៅក្នុងរយៈពេលទូទាត់ប្រាក់ដែលត្រូវពិចារណា។ ឧទាហរណ៍ ប្រសិនបើអ្នកផ្ដល់សេវាចង់ដឹងថាតើសមតុល្យនៅសល់របស់ខ្លួនមានប៉ុន្មានសម្រាប់រយៈពេលទូទាត់ប្រាក់បច្ចុប្បន្ន ចូរបញ្ចូលកាលបរិច្ឆេទសម្រាប់ថ្ងៃនេះ។
  4. ចុច "Search (ស្វែងរក)"។
  5. ការអនុញ្ញាតទាំងអស់សម្រាប់អតិថិជននេះ និងរយៈពេលទូទាត់ប្រាក់នឹងផុសឡើង។ កូដសេវាបង្ហាញថាតើវាសម្រាប់ម៉ោង ឬក៏ម៉ាយល៍។
  6. សមតុល្យបច្ចុប្បន្នសម្រាប់រយៈពេលនេះមានបង្ហាញនៅខាងស្ដាំនៃ "Pre-Authorizations Holds"។

ដើម្បីរកមើលសមតុល្យនៅសល់នៅលើកម្មវិធីទូរសព្ទចល័ត៖

  • មុននឹងចុច "Confirm Clock In (បញ្ជាក់ម៉ោងចូល)" អ្នកផ្ដល់សេវានឹងមើលឃើញនាឡិកាមួយនៅក្នុងផ្នែកសង្ខេបនៅក្រោមប៊ូតុងពណ៌បៃតង។ ផ្នែកសង្ខេបនេះបង្ហាញឈ្មោះអតិថិជន (អតិថិជន) កូដសេវា និងសមតុល្យនៅសល់ដែលអនុញ្ញាត។ ធាតុដែលដាក់ថា Auth Remaining Balance គឺជាសមតុល្យនៅសល់ដែលអ្នកផ្ដល់សេវាមានសម្រាប់អតិថិជននេះសម្រាប់រយៈពេលបើកប្រាស់បច្ចុប្បន្ន។

ដើម្បីស្វែងយល់អំពីសមតុល្យនៅសល់នៅលើខ្សែលើដីសម្រាប់ការបញ្ចូលតាមពេលជាក់ស្ដែង៖

  • នៅអំឡុងពេលកត់ម៉ោងចូល បន្ទាប់ពីបញ្ជាក់អតិថិជន ការចុចតាមពេលជាក់ស្ដែង និងជ្រើសរើសកូដសេវាត្រឹមត្រូវ នោះប្រព័ន្ធនឹងបង្ហាញចំនួនម៉ោងដែលមានសម្រាប់រយៈពេលទូទាត់ប្រាក់បច្ចប្បន្ន។

តើត្រូវធ្វើដូចម្ដេចប្រសិនបើកំហុសនេះកើតឡើងខណៈពេលធ្វើការបញ្ចូលប្រវត្តិម៉ោង ហើយត្រូវដោះស្រាយវាដូចម្ដេច?

ប្រសិនបើអ្នកផ្ដល់សេវាទទួលបានកំហុសសមតុល្យនៅសល់ដែលអនុញ្ញាតនៅខណៈពេលបញ្ចូលប្រវត្តិម៉ោង ពួកគេចាំបាច់ត្រូវកែចំនួនម៉ោងដែលពួកគេកំពុងទាមទារដែលស្ថិតនៅក្នុងសមតុល្យនៅសល់របស់ខ្លួន។

ដើម្បីស្វែងយល់អំពីសមតុល្យនៅសល់នៃម៉ោងនៅលើផតថលបណ្ដាញ៖

  • ចូរប្រើ Authorizations Widget តាមការរៀបរាប់ខាងលើ។
  • បន្ទាប់ពីចុច "Add Entry" នៅលើផ្ទាំងគ្រប់គ្រង និងបញ្ចូលឈ្មោះអតិថិជន និងកាលបរិច្ឆេទសេវារួច នោះប្រឡោះ "Remaining Balance (សមតុល្យនៅសល់) នឹងអាប់ដេតដោយស្វ័យប្រវត្តិ។ អ្នកផ្ដល់សេវាមិនអាចទាមទារម៉ោងលើសពីអ្វីដែលបានបង្ហាញនៅទីនេះទេ។ ប្រឡោះនេះត្រូវបានរំលេចព័ត៌នៅក្នុងរូបថតអេក្រង់នៅខាងស្ដាំ។

ដើម្បីស្វែងយល់អំពីសមតុល្យនៅសល់នៅលើប្រវត្តិបញ្ចូលតាមខ្សែលើដី។

  • បន្ទាប់ពីបញ្ជាក់អតិថិជន ចុចប្រវត្តិចុច និងជ្រើសរើសកូដសមស្រប ប្រព័ន្ធនឹងអានចំនួនម៉ោងដែលមានសម្រាប់រយៈពេលទូទាត់ប្រាក់នេះ។