គោលបំណង៖ ការណែនាំផ្តល់សេចក្តីណែនាំសម្រាប់អ្នកផ្តល់សេវាពីរបៀបផ្ទៀងផ្ទាត់ការចូលធ្វើការ​ដោយ​ស្ថាន​ភាពដែល​មិនបានបញ្ជាក់ក្នុង OR PTC DCI តាមរយៈវិបផតថល គេហទំព័រចល័ត​ និង​កម្មវិធីចល័ត។ ការចូលធ្វើការដោយស្ថានភាពមិនបានបញ្ជាក់ គឺជាការចូលធ្វើការដែលមានការកែប្រែ ឬ​បង្កើត​​ឡើង​ដោយ​បុគ្គលិករដ្ឋ និងត្រូវការការបញ្ជាក់ដើម្បីឱ្យអ្នកផ្តល់សេវាទទួលបានការ​បង់​​ប្រាក់សម្រាប់​វេនការងារ។

លទ្ធផល៖ អ្នកផ្តល់សេវាបានផ្ទៀងផ្ទាត់ម៉ោង១ការងារដែលមិនបានផ្ទៀងផ្ទាត់ទាំងឡាយយ៉ាង​ត្រឹមត្រូវ​នៅក្នុង OR PTC DCI។

របៀបផ្ទៀងផ្ទាត់ម៉ោងចូលធ្វើការនៅក្នុងវិបផតថល OR PTC DCI

  1. បើកកម្មវិធីរុករក និងរុករកទៅគេហទំព័រ dcisoftware.com
  2. ចុចលើពាក្យ ចូល។
  3. ជ្រើសរើសយកស្ថានថានភាពមិនបានផ្ទៀងផ្ទាត់ពីតម្រងស្ថានភាព។
  4. ចុចលើពាក្យស្វែងរកដើម្បីមើលការចូលដែលមិនបានផ្ទៀងផ្ទាត់ទាំងអស់។
  5. ចុចលើពាក្យ ចូល ដែលអ្នកចង់ផ្ទៀងផ្ទាត់។
  6. ចុចលើពាក្យ ផ្ទៀងផ្ទាត់ ប្រសិនបើការចូលនោះមើលទៅត្រឹមត្រូវ។

របៀបផ្ទៀងផ្ទាត់ការចូលនៅក្នុងគេហទំព័រចល័តរបស់ OR PTC DCI

  1. ចូលទៅក្នុង OR PTC DCI ដោយប្រើប្រាស់កម្មវិធីរុករកវិបនៅលើទូរសព្ទឆ្លាតវៃរបស់អ្នក (dcisoftware.com)។
  2. ចុចលើប៊ូតុងម៉ឺនុយនៅខាងលើបំផុតផ្នែកខាងស្តាំ។
  3. ជ្រើសរើសយកជម្រើសចូលពីបញ្ជី។
  4. ការចូលរបស់អ្នកនឹងបង្ហាញឱ្យអ្នកឃើញ។ អ្នកអាចមើលការចូល ការចូលទាំងអស់ និងផ្ទៀងផ្ទាត់ការចូលនោះ ប្រសិនបើត្រូវការ។
  5. ជ្រើសរើសការចូលជាក់លាក់ដែលអ្នកចង់ពិនិត្យមើល។
  6. ប្រសិនម៉ោងធ្វើការមិនបានបញ្ជាក់ទេ អ្នកអាចពិនិត្យមើលការចូលដើម្បីធ្វើឱ្យ​ប្រាកដថា​ការ​ចូល​ធ្វើការនោះគឺត្រឹមត្រូវ រួចចុចលើពាក្យ ផ្ទៀងផ្ទាត់។

របៀបផ្ទៀងផ្ទាត់ការចូលនៅក្នុងកម្មវិធីចល័តរបស់ OR PTC DCI

  1. បន្ទាប់ពីចូលទៅក្នុងកម្មវិធីចល័តរបស់ OR PTC DCI រួចហើយ សូម​ចុចលើ​បន្ទាត់​បី​ជួរ​នៅ​ខាងលើ​ផ្នែកខាងឆ្វេងដើម្បីបើកម៉ឺនុយ។
  2. ចុចលើពាក្យ ចូល។
  3. ចុចលើពាក្យ ចូល ដែលអ្នកចង់ផ្ទៀងផ្ទាត់។
  4. ចុចលើពាក្យ សកម្មភាព។
  5. ចុចលើពាក្យ ផ្ទៀងផ្ទាត់។
  6. ចុចលើពាក្យ បញ្ជាក់។